កីឡា

លោកគៀត ច័ន្ទថារិទ្ធ អញ្ជើញចុះសួរសុខ ទុក្ខ និងសំណេះសំណាលដល់កីឡាករ កីឡាការិនី និងគ្រូបង្ហាត់កីឡា វាយកូនលើឃ្លីលើតុ

ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានអញ្ជើញ ចុះសួរសុខ ទុក្ខ និងសំណេះសំណាលដល់កីឡាករ កីឡាការិនី និងគ្រូបង្ហាត់កីឡាវាយកូន លើឃ្លីលើតុចំនួន ១៥នាក់ នៅស្តាតមរតកតេជោ ដែលបានត្រូវបានបិទខ្ទប់ ហ្វឹកហាត់រយ:ពេល ៣ខែ ។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញនាំយកគ្រឿង ឧបភោគ និងភេសជ្ជ:មួយចំនួន ដល់ គ្រូបង្ហាត់ ៤នាក់ កីឡាករ ៨នាក់ កីឡាការនី ៣នាក់ និងបានឧបត្ថម្ភបន្ថែម ដោយក្នុងមួយនាក់ ទទួលបាន ៦០០,០០០៛ (ហុកសិបម៉ឺនរៀល) ជារៀងរាល់ខែ រយៈពេល ៣ខែ ដើម្បីជាការលើកទឹកចិត្ត ក្នុងពេលកំឡុងការបិទខ្ទប់ ការហ្វឹកហាត់ ដោយគិតចាប់ពីថ្ងៃទី១ តុលានេះទៅ។

លោកប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ឯកឧត្តមនឹងអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ និងភេសជ្ជ:មួយ ចំនួន រួមទាំងថវិកា ផ្តល់ជួយជារៀងរាល់ខែ ដល់កីឡាករ កីឡាការិនី និងគ្រូបង្ហាត់ ពីលើអ្វីដែលគណៈកម្មាធិការ ជាតអូឡាំពិក ឧបត្ថម្ភហើយ ដើម្បីផ្តល់ថាមពលបន្ថែម ក្នុងការហ្វឹកហាត់ ។ ហើយ សហព័ន្ធកីឡាវាយកូន លើឃ្លីលើតុ មានការរីករាយ និងសប្បាយចិត្ត ចំពោះការយកចិត្តទុកដាក់ របស់ឯកឧត្តម ដល់កីឡាករ កីឡាការិនី និងគ្រូបង្ហាត់ ។

ចុងបញ្ចប់លោកបានផ្តាំផ្ញើឲ្យកីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់ គោរពវិន័យឲ្យបានល្អ ហើយអនាគតក្មួយៗជាដំណាងឲ្យមុខមាត់ប្រទេសជាតិ និងកត្តិយសខ្លួនឯងផងដែរ ៕

Most Popular

To Top