គ្រូបង្វឹករបស់ក្លឹប Everton លោក Carlo Ancelotti នៅសប្តាហ៍នេះ បាននិយាយថា គាត់គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លា របស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង២០ឆ្នាំ Kean ហើយចង់ឲ្យគាត់ បន្តលេងជាមួយនឹង Goodison Park។
Everton ត្រូវបានគេជឿជាក់ថា កំពុងព្យាយាមនិងត្រៀមខ្លួន រួចជាស្រេចទៅហើយ ដើម្បីអាចប្រជែងជាមួយនឹងក្លឹប PSG ខណៈដែល Moise Kean គឺកំពុងតែលេងនៅបារាំងនៅឡើយ ក្នុងលក្ខខណ្ឌខ្ចីជើង។
ឧិកាសលេងជាមួយនឹង PSG ជម្រើសដំបូងពិតជាមានច្រើនខ្លាំងមែន ជាងពេលដែលគាត់លេងឲ្យ Everton ដូចនេះតាមការយល់ឃើញ របស់មនុស្សជាច្រើន បានអះអាងថា កីឡាករ នឹងសម្រេចចិត្តបន្តលេងនៅបារាំង ខ្លាំងជាងត្រឡប់ទៅអង់គ្លេសវិញ។
ទោះបីជាយ៉ាងណាក្តី the Goal ក៏បានសរសេរដែរថា នៅពេលដែលដល់ជម្រើសចុងក្រោយមួយ ដែលកីឡាករមិនព្រមនៅហើយ PSG នឹងបុកលុយខ្លាំងនោះEverton នឹងត្រូវតែ សម្រេចចិត្ត ក្នុងការបាត់បង់ Kean ប៉ុន្តែក្នុងតម្លៃ យ៉ាងហោចណាស់៦០លានអ៊ឺរ៉ូ៕
ប្រែសម្រួល៖ស៊ុនលី