កីឡា

Bournemouth កំណត់យក Henry ជាគោលដៅថ្មី សម្រាប់តំណែងគ្រូបង្វឹក

យោងតាមការចេញផ្សាយរបស់ The Mirror នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Bournemouth បានកំណត់ អតីតកីឡាករឆ្នើមម្នាក់ របស់កាំភ្លើងធំលោក Thiery Henry ដើម្បីមកបំពេញតំណែង ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។

ក្នុងនោះផងដែរក្លឹប ក៏បានកំណត់បានលោក David Wagner ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Huddersfield ផងដែរដើម្បីឲ្យមកប្រជែងការងារនេះ បន្ទាប់ពីក្លឹបកន្លងមក បានបណ្តេញគ្រូបង្វឹកលោក Jason Tindallចេញរួចមក។

ប្រភពដដែលបានឲ្យដឹងដែរថា បុរសទាំងពីរ គឺត្រូវបានក្លឹបដាក់សំណើ ទៅកាន់ប្រធានក្លឹបជនជាតិរុស្សី លោក Maxim Demin វ័យ៤៣ឆ្នាំនោះរួចទៅហើយ ខណៈដែលការសម្រេចចិត្ត នឹងអាចធ្វើឡើង ក្នុងពេលឆាប់ៗនេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top