កីឡា

Rashford ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ជំនាន់​ថ្មី ១០០រូប របស់​ទស្សនាវដ្ដី Time

កីឡាករ​ក្លឹប Manchester United រូប​នេះ​ត្រូវ​បាន​ចាត់​ក្នុង​ថ្នាក់​ជា​ “អ្នក​តស៊ូ​មតិ” ក្រោយ​ពី​បាន​ទទូច​តវ៉ា​ទាមទារ ​ពី​រាជរដ្ឋាភិបាល​អង់គ្លេស ធ្វើ​យ៉ាងណា​ឲ្យ​ប័ណ្ណ​អាហារ​ ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​កុមារ កុមារី​ក្រីក្រ​នៅ​ប្រទេស​អង់គ្លេស អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ ២៣ឆ្នាំ​រូប​នេះ តស៊ូ​មតិ​រហូត​ដល់​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ​ពី​សាកលវិទ្យាល័យ​មេនឆេស្ទើរ ក៏​ដូច​ជា​មេដាយ​កំពូល​ថ្នាក់​ទី ៥​ពី​ម្ចាស់ក្សត្រិយ៍​ នៃ​ចក្រភព​អង់គ្លេស​ទៀត​ផង​។

ទោះ​ជា​សកម្ម​ខាង​ការងារ​តស៊ូ​មតិ ក៏​ទម្រង់​លេង​នៅ​ទីលាន​បាល់ទាត់ ​នៅ​តែ​ល្អ​គ្រាន់​បើ ដោយ​កាល​ពី​រដូវ​កាល២០១៩/២០ កីឡាករ​រូប​នេះ​រក​បាន ២២គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៤ដង ហើយ​នៅ​រដូវ​កាល​នេះ​ដែរ កីឡាករ​រូប​នេះ​ស៊ុត​បាន ១៦គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៧ដង​គ្រប់​កម្មវិធី​របស់​ក្លឹប៕ ប្រភព៖ sabay

Most Popular

To Top