កីឡា

Rashford ព្រមព្រៀងកុងត្រាថ្មីរយៈពេលវែងជាមួយនឹង Man UTD

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស ជួរមុខ Marcus Rashford
បានឈានទៅដល់ការសម្រេចចិត្តហើយ ក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈពេលវែងជាមួយនឹងក្លឹបបិសាចក្រហម Man UTD។

កុងត្រាថ្មីដែលត្រូវបានគេជឿជាក់ថា មានរយៈពេលដល់ទៅ៥ឆ្នាំខណៈដែលកុងត្រាចាស់របស់កីឡាករ២៥ឆ្នាំរូបនេះនឹងបញ្ចប់ទៅនៅក្នុងឆ្នាំ២០២៤ដែលនេះមានន័យថា គាត់នឹងបន្តលេងនៅ Old Trafford រហូតដល់វ័យ៣០ឆ្នាំ។

កីឡាកររូបនេះបានថ្លែងប្រាប់ក្រុមការងារ និងត្រូវបានយកមកចេញផ្សាយតាមវេបសាយរបស់ក្លឹបថា៖ ខ្ញុំគឺជាកីឡាកររបស់ក្លឹបនេះ តាំងតែពីពេលមានវ័យបានត្រឹមតែ៧ឆ្នាំ។ខ្ញុំនៅតែបន្តការប្តេជ្ញាចិត្តនិងមានមោទនភាពបំផុតចំពោះឯកសណ្ឋានមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top