កីឡា

ការប្រកួតកីឡាកីឡា បាញ់កាំភ្លើង ជើងឯកថ្នាក់ជាតិ ប្រឆ្នាំ២០២០ បញ្ចប់ដោយភាពជោគជ័យ

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងជាសមាជិកប្រតិបត្តិគណ:កម្មាធិការជាតិអូទ្បាំពិកកម្ពុជានាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចូលរួម បិទព្រឹត្តិការណ៍ ការប្រកួតកីឡាកីឡាបាញ់កាំភ្លើងជ្រើសរើស ជើងឯកថ្នាក់ជាតិប្រឆ្នាំ២០២០ នៅបញ្ជការដ្ឋានទ័ពពិសេស៩១១ រៀបចំដោយសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ប្រើប្រាស់ថវិកាឧបត្ថម្ភ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់ការប្រកួតឆ្នាំ២០២០ មានកីឡាករ-កីឡាការិនីបាញ់កាំភ្លើងចូលរួមចំនួន៤០នាក់ លើ៣វិញ្ញាសារួមមានវិញ្ញាសាកាំភ្លើងវែង២២ឡុងបុរសនារីចម្ងាយ៥០ម៉ែត្រមានចំនួន១០គ្រាប់ វិញ្ញាសាកាំភ្លើងខ្លី២២ឡុងបុរសនារី ចម្ងាយ២៥ម៉ែត្រមានចំនួន១០គ្រាប់ និងវិញ្ញាសាកាំភ្លើងខ្លី៩មមបុរសនារី ចម្ងាយ៥-១២ម៉ែត្រមានចំនួន៣៤គ្រាប់។

ចំពោះវិញ្ញាសាកាំភ្លើងវែង២២ឡុងបុរសនារីចម្ងាយ៥០ម៉ែត្រមានចំនួន១០គ្រាប់ម្ចាស់មេដាយមាសបានលើកកីឡាការិនី ហែម រ៉ាវី មកពីនគរបាលជាតិ មេដាយប្រាក់បានលើកីឡាករ កែម សុភ័ណ្ឌ មកពីខ.ភ.ម និងមេដាយសំរិទ្ធបានលើកីឡាករ ផល សុទ្ធថា មកពីខ.ភ.ម។ វិញ្ញាសាកាំភ្លើងខ្លី២២ឡុងបុរសនារីចម្ងាយ២៥ម៉ែត្រមានចំនួន១០គ្រាប់ ម្ចាស់មេដាយមាសបានលើកកីឡាករ ហួត ភ័ស មកពីអ.ហរាជធានីភ្នំពេញ មេដាយប្រាក់បានលើកីឡាករ សួន សារ៉េត មកពីខ.ភ.ម និងមេដាយសំរិទ្ធបានលើកីឡាករ អឹម សុធារក្ស មកពីអ.ហរាជធានីភ្នំពេញ ។

ចំណែកវិញ្ញាសាកាំភ្លើងខ្លី៩មមបុរសនារីចម្ងាយ៥-១២ម៉ែត្រមានចំនួន៣៤គ្រាប់ ម្ចាស់មេដាយមាសបានលើកកីឡាករ វុង្ស មកពីខ.ភ.ម មេដាយប្រាក់បានលើកីឡាករ វុង ពីសី មកពីសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងមេដាយសំរិទ្ធបានលើកីឡាករ ដេត សីហា មកពីអ.ហរាជធានីភ្នំពេញ៕
ដោយ៖លី ភីលីព

Most Popular

To Top