កីឡា

Man UTD កំពុងពិភាក្សាដើម្បី បន្តកុងត្រាជាមួយ Cavani

គ្រូបង្វឹកលោក Ole Solskjare ត្រូវបានគេដឹងពិតជាមានក្តីរីករាយចំពោះកីឡាករលេខ៧រដូវកាលនេះ Edin Cavani ខ្លាំងណាស់ហើយក៏បានបង្ហាញ ពីបំណងក្នុងការរក្សាគាត់ទុកបន្ថែមទៀតផងដែរ។

នៅថ្ងៃនេះមានការអះអាងដោយ the Goal ថាលោក Ole Solskjare បានអះអាងបញ្ជាក់ថាក្លឹប ពិតជាកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយនឹងកីឡាកររូបនេះមែន ដើម្បីអាចបន្តកុងត្រាថ្មីជាមួយនឹង Old Trafford។

កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ ត្រូវបានបិសាចក្រហម Man UTD ចុះកុងត្រាបាន១ឆ្នាំតាំងតែពីរដូវក្តៅឆ្នាំ២០២០ ហើយក៏នៅសល់ជម្រើសចុងក្រោយមួយទៀតដើម្បីអាចបន្តកុងត្រាថ្មី បន្ថែម១ឆ្នាំទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top