កីឡា

Inter Miami ចុះកុងត្រា បានអតីតកីឡាករ របស់ Stoke ម្នាក់

គ្រូបង្វឹករបស់ក្លឹបអាមេរិក Inter Miami របស់លោក David Beckham នៅថ្ងៃនេះបានចេញមក អះអាងថា អតីតកីឡាករ ខ្សែការពារឆ្នើម របស់ក្លឹប Stoke City នឹងក្លាយជាកីឡាករដឹកនាំគេ នៅក្លឹបលីគកំពូលមួយនេះ។

គួរឲ្យដឹងដែរថា កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ ក្លឹប Inter Miami បានចុះកុងត្រាជាផ្លូវការ នាំយកអតីតកីឡាកររបស់ក្លឹប Stoke City ម្នាក់ដែលមានឈ្មោះថា Ryan Shawcross នៅក្រោយពេលបន្តិច ដែលកុងត្រារបស់កីឡាករ វ័យ៣៣ឆ្នាំរូបនេះ បានផុតសុពលភាព។

មកដល់ពេលនេះការប្រកាសជាផ្លូវការ មិនទាន់ត្រូវបានធ្វើពិតមែន​ ប៉ុន្តែកីឡាករ Shawcross បានធ្វើការត្រួតពិនិត្យ សុខភាពរួចរាល់ហើយ នៅក្នុងទីក្រុងហ្វ្លរីដានិងកំពុងរងចាំ លិខិតផ្ទេរជាផ្លូវការ ព្រមទាំងវិសាប្រភេទ P1របស់អាមេរិកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top