Paris St-Germain បានប្រកួតចាញ់ ក្នុងដីខ្លួនឯងយ៉ាងភ្ញាក់ផ្អើល ដោយសារថ្វីជើង របស់ Monaco លទ្ធផល ០-២ ក្នុងក្របខណ្ឌ Ligue 1។
Sofiane Diop ជាអ្នកបើកឆាករកគ្រាប់ទីមួយឲ្យ Monaco ត្រឹមនាទីទី៦។ ខ្សែការពារ Guillermo Maripan ជាអ្នកបន្ថែមគ្រាប់ទីពីរ បន្ទាប់ពី Ander Herrera ទាត់ចេញមិនដាច់នៅមុខទី។
ក្នុងការប្រកួតនេះ PSG មានឱកាសទាត់ចំគោល ដៅតែមួយជើងគត់។ លទ្ធផលបរាជ័យនេះ PSG បន្តឈរលេង៣ ក្នុងតារាងពិន្ទុ Ligue 1 ។ ក្រុមអ្នកមានរបស់បារាំង មួយនេះទើបតែយកឈ្នះ Barcelona នៅក្រៅដី ៤-១ ក្នុងពាន Champions League កាលពីសប្ដាហ៍ ប៉ុន្តែមកភ្លាត់ចាញ់ ក្នុងលីគប្រកួតបន្ទាប់ទៅវិញ ៕ sabay