កីឡា

Liverpool គ្រប់គ្រង ដល់ទៅ៧២ភាករយតែ Everton ស៊ុតយកឈ្នះ បានទៅដល់២គ្រាប់ងាយៗ

ជាការប្រកួតនៅក្នុងទឹកដី របស់ Anfield ដែល Everton បានកំណត់ត្រា មិនធ្លាប់បានធ្វើឡើយ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងដែលម្ចាស់ផ្ទះបានគ្រប់គ្រង បាល់បានទៅដល់
៧២ភាគរយក្តីហើយស៊ុត ចេញបានទៅដល់១៥ដង និងចំគោលដៅ៦ដង ។

ក្រុមភ្ញៀវអាចស៊ុតបានច្រើនដែរ ទោះបីជាអាចគ្រប់គ្រងបាល់ បានតែ២៨ភាគរយក្តីដោយស៊ុតបាន៩ដង និងចំគោលដៅតែ៦ដង និងរកបាន២គ្រាប់ដោយមួយគ្រាប់ដំបូង រកបានដោយ Richarlison តាំងតែពីនាទីទី៣ និងបន្ត១គ្រាប់ចុងក្រោយដោយ Sigurosson នៅនាទីទី៨៦ទៅហើយដែលជាបាល់ពិន័យ១១ម៉ែត្រ។

មកត្រឹមសប្តាហ៍នេះ Liverpool បានធ្លាក់ទៅដល់លេខរៀង ទី៦ ក្នុងតារាងមាន៤០ពិន្ទុស្មើទៅនឹង Everton ដែរដែលមាន៤០ពិន្ទុដូចគ្នា ឈរនៅលេខរៀងទី៧ នៅឆ្ងាយពីក្រុមលេខរៀងទី១ Man City ដែលមានរហូតទៅដល់៥៦ពិន្ទ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top