រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកីឡាប្រទេសបារាំង លោកស្រី Roxana Maracineanu ចង់ឃើញខ្សែប្រយុទ្ធបារាំង Kylian Mbappe បន្តលេងនៅក្នុងស្រុកបារាំងបន្តទៀត នេះបើតាមកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ។
លោកស្រីបានលើកឡើងថា៖ ” ខ្ញុំបានប្រាប់គេ [Mbappe] ថា Kylian លេងនៅស្រុកបារាំងទៅ យើងត្រូវការលោក ” ។
រដ្ឋមន្ត្រីប្រតិភូរូបនេះបានបន្តថា៖ ” យើងចង់ឃើញលោកបន្តលេងល្អដូច្នេះ។ សាធារណជន និង PSG ត្រូវការលោក។ កីឡាករក្មេងៗត្រូវការគំរូល្អ ដូចជា Mbappe ឯង “ ។
ពាក្យចចាមអារ៉ាមមួយ ចំនួនបានអះអាងថា កីឡាកររូបនេះទទួលបានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបយក្សជាច្រើននៅក្នុងទ្វីបអឺរ៉ុប យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Mbappe បានដាក់មួយឃ្លាថា ខ្លួនមិនល្ងង់ចាកចេញពី PSG នោះទេ៕