កីឡា

Juventus នៅមិនទាន់ បានសម្រេចចិត្ត នៅឡើយចំពោះ Alvaro Morata

The Sportskeeda បានសរសេរថា តារាឆ្នើមរបស់ Juventus គឺហាក់ដូចជាមិនទាន់មានភាព ប្រញាប់ប្រញាល់ឡើយ ក្នុងការសម្រេចចិត្ត ជាមួយនឹង ក្លឹបនេះខណៈដែលបច្ចុប្បន្នកីឡាករ កំពុងលេងក្នុងលក្ខខណ្ឌ ខ្ចីជើងនៅឡើយ ។

Alvaro Morata ត្រូវបានគេដឹងថា បានផ្ទេរមកពីក្លឹប AT Madrid ក្នុងលក្ខខណ្ឌខ្ចីជើង តាំងតែពីដើមរដូវ កាលហើយបានបង្ហាញ សមត្ថភាពយ៉ាងគួរ ឲ្យចាប់អារម្មណ៍ផងដែរ ដោយការចាប់ដៃគូគ្នា ជាមួយនឹងកីឡាករ Cristiano Ronaldo។

ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីក្លឹប Juventus គឺហាក់ដូចជាមិនចង់បាត់បង់ Morata ឡើយហើយសង្ឃឹមថា នឹងអាចសម្រេចចិត្តចុងក្រោយ
ដើម្បីចរចាខណៈដែល AT Madrid ត្រូវបានគេដឹងថា នឹងទាមទារតម្លៃខ្លួនរបស់កីឡាករ ប្រមាណជា៥៥លានអ៊ឺរ៉ូសម្រាប់ Morata៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top