កីឡា

Morata ធ្វើបានមួយគ្រាប់គត់ ក្នុងការប្រកួត ប៉ះនឹងស៊ុយអែតយប់មិញ

យប់មិញអេស្បាញ ក៏មើលឃើញលទ្ធផលថា បានកក់កន្លែងមួយផងដែរ ទៅការប្រកួតពានរង្វាន់ពិភពលោក សម្រាប់ឆ្នាំ២០២២ នៅប្រទេសកាតាក្រោយយកជ័យជំនះ លើក្រុមស៊ុយអែត ក្នុងលទ្ធផលទាំងប្រផិតប្រផោយ ១ទល់នឹង០។

អេស្បាញគ្រប់គ្រងបាល់ បានរហូតទៅដល់៧២ភាគរយ ប៉ុន្តែអាចស៊ុតបានតែ៥ដង និងចំគោលដៅ៤ដងប៉ុណ្ណោះ ខណៈដែលស៊ុយអែត ស៊ុតបាន៦ដង តែមិនចាំគោលដៅសោះ ហើយកំពូលកីឡាករជើងចាស់ Zlatan Ibrahimovic ក៏មិនអាចជួយអ្វីបានដែរ ក្រៅតែពីកាតលឿង។

នៅក្នុងគ្រុប B នេះមានន័យថាអេស្បាញ ទៅអង្គុយចាំមុនគេខណៈដែលស៊ុយអែត ដែលឈរនៅលេខរៀងទី២ មាន១៥ពិន្ទុ ត្រូវរងចាំការប្រកួតនៅក្នុងខែមីនា រវាងក្រុម៣ផ្សេងទៀ​ត ដែលត្រូវលេងPlay Off៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top