កីឡា

ស៊ែបី​ ស៊ុតយកឈ្នះ ប៉ទុយហ្គាល់ នាទីចុងក្រោយ កក់កៅអីទៅ World Cup

មួយគ្រាប់នៅនាទីទី៩០ ដោយកីឡាករ Mitrovic ជាគ្រាប់បាល់ជ័យជំនះ សម្រាប់ក្រុមជម្រើសជាតិសែប៊ី យកឈ្នះទៅលើក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ ទាំងប្រផិតប្រផោយក្នុងលទ្ធផល ២ទល់នឹង១ និងអាចកក់កៅអីមួយកន្លែង ទៅការប្រកួតបាល់ទាត់ ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា។

សែប៊ី បានគ្រប់ដណ្តប់ការប្រកួត ដល់ទៅ៥៧ភាគរយ និងមានឱកាសស៊ុតដល់ទៅ៧ និងចំគោលដៅ៣ដង ហើយក្រោយចប់ការប្រកួត មាន២០ពិន្ទុ ឈរពីលើក្រុមលេខរៀងទី២ ប៉ទុយហ្គាល់ ដែលមានត្រឹមតែ១៧ពិន្ទុ។

គ្រាប់បាល់ដំបូង កើតឡើងតាំងតែពីនាទីទី២ ដោយកីឡាករ Renato Sanches របស់ក្រុមប៉ទុយហ្គាល់ ហើយបានបន្តគ្មានការស៊ុតបញ្ចូលទី គ្នារហូទដល់នាទីទី៣៣ ទើបកីឡាករ Tadic អាចបន្ថែមតាមស្មើវិញ មុនបញ្ចប់តង់ទី១៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top