កីឡា

អេស្ប៉ាញ ​បាន​កៅអី​ ឡើង​ទៅ​លេង World Cup ​នៅ​ប្រទេស​កាតា​ហើយ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​កៅអី​ឡើង​ទៅ​លេង​ នៅ World Cup 2022 ​នៅ​ប្រទេស​អេស្ប៉ាញ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​ លើ​ក្រុម​ស៊ុយអែត​ ក្នុង​លទ្ធផល ១-០។

​អេស្ប៉ាញ​ដែល​ប្រើប្រាស់​ កីឡាករ​ក្មេង​ៗ​ច្រើន ក្នុង​ការ​លេង​នោះ ​ឃើញ​ថា​ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ​៤​ប្រកួត​ចុង​ក្រោយ​ជាប់​គ្នា​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះ​ឃើញ​ថា ​ពួកគេ​លេង​ឈ្នះ​ទាំង​៤ ​ជា​ពិសេស​ប្រកួត​នៅ​យប់មិញ​ ដែល​ជា​ប្រកួត​ចុង​ក្រោយ​បាន​ឈ្នះ​ក្រុម​ស៊ុយអែត ១-០។ ​ជ័យជម្នះ​៣​ពិន្ទុ​នេះ ​ល្មម​សម្រាប់​ឱ្យ​អេស្ប៉ាញ ​ឈរ​នៅ​លេខ​១​ក្នុង​ពូល ​ដើម្បី​បាន​កៅអី​ ឡើង​ទៅ​លេង World Cup 2022 ​នៅ​ប្រទេស​កាតា​បាន​ហើយ។

​អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​ សម្រាប់​ការ​ប្រកួត​យប់មិញ ​អេស្ប៉ាញ​គ្រប់គ្រង​បាល់​ បាន​ច្រើន​ណាស់ ​និង​បិទ​មិន​ឱ្យ​ក្រុម​ស៊ុយអែត​ស៊ុត​ ឱ្យ​ចូល​គោលដៅ​បាន​ទេ ​សូម្បី​តែ​១​ជើង។ ស្ថិតិ​នេះ​បាន​បង្ហាញ​ច្បាស់​ថា ​អេស្ប៉ាញ​ត្រៀម​ជា​ស្រេច​ហើយ​សម្រាប់​ការ​ប្រកួត​ប្រជែង​បន្ទាប់​ទៀត ​ជា​ពិសេស​ការ​លេង ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ៕ Source: Sabay

Most Popular

To Top