កីឡា

Ronaldo និង Varance ជាកីឡាករសំខាន់ សម្រាប់នាំយកលោក Zidane មក Old Trafford

ក្លឹបបិសាចក្រហម Man UTD ទោះបីជាមិនបានងបង្ហាញ ផែនការបណ្តេញលោក Ole Solskjare ចេញពីក្លឹបក្តីនាពេលខាងមុខ ប៉ុន្តែជឿជាក់ថានឹងកំពុងតែស្វែងរក គ្រូបង្វឹកថ្មីដ៏ជំនាញម្នាក់ ដើម្បីជំនួសតំណែងនេះ។

ការចេញផ្សាយដោយ The Mirror និង The Goal បានឲ្យដឹងថា Man UTD កំពុងប្រើប្រាស់ទំនាក់ទំនងរវាងកីឡាករ Cristiano Ronaldo និងកីឡាករ Raphael Varane ដើម្បីអាចបញ្ចុះបញ្ចូលលោក Zinedine Zidane មកចូលរួមក្លឹបនាពេលខាងមុខ។

អតីតគ្រូបង្វឹកជនជាតិបារាំងរូបនេះ បានធ្វើការជាមួយនឹងកីឡាករទាំងពីរ យ៉ាងយូរកាលគ្រានៅជាមួយនឹងក្លឹប Real Madrid ដែលជាពេលវេលាលោក Zidane បាននាំយកពានរង្វាន់ជាប់គ្នា ច្រើនសម័យជូនក្លឹប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top