កីឡា

មិត្ត​ស្រី Ronaldo ​បង្ហើប​បច្ចេកទេស​ ទាក់​ចិត្ត​សង្សារ ​មិន​ឱ្យ​បាយនៅក្រៅបានទេ

​Georgina Rodriguez ​បាន​រួម​រស់​ជាមួយ Cristiano Ronaldo ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​និង​កាន់​តែ​ផ្អែមល្ហែម​ថែម​ទៀត ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដោយ​ធ្លាយ​ដំណឹង​ថា ​ពួកគេ​គ្រោង​នឹង​រៀបការ​ផង​ដែរ។

​ក្នុង​បទ​សម្ភាសន៍​មួយ ​កាល​ពី​ពេល​កន្លង​ទៅ Georgina ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ចេញ​ពី​គ្រួសារ ​ល្មម​មួយ​នោះ ​បាន​បង្ហើប​ពី​របៀប​រស់​នៅ ​និង​ការ​មើល​ថែ​ផ្ទះ​សម្បែង​របស់​នាង ធ្វើ​ឱ្យ Ronaldo ​ពេញ​ចិត្ត​ជា​ខ្លាំង ។ ​អតីត​បុគ្គលិក​ធ្វើ​ការ​នៅ​ហាង ​លក់​សំលៀក​បំពាក់​មួយ ​នៅ​អេស្ប៉ាញ​នេះ ​បញ្ជាក់​ថា​នាង​ភាគ​ច្រើន​ធ្វើ​ម្ហូប​ផ្ទាល់​ដៃ​ដើម្បី​ឱ្យ Ronaldo ​ញ៉ាំ​តែ​ម្ដង ​បើ​ទោះ​ជា​ក្នុង​ផ្ទះ​មាន​ចុង​ភៅ​ហើយ​ក៏​ដោយ ។

“Ronaldo ​មិន​ធ្វើ​ម្ហូប​ទេ ។ ​បន្ទាប់​ពី​ហាត់​នៅ​ពេល​ព្រឹក​រួច ​គាត់​នឹង​ទទួល​បាន​អាហារ​ត្រៀម​ ជា​ស្រេច​នៅ​លើ​តុ​ ដើម្បី​ញ៉ាំ ដែល​សុទ្ធ​តែ​ជា​អាហារ​គាត់​ចូល​ចិត្ត ។ ​យើង​មាន​ចុងភៅ តែ​ពេល​ខ្លះ​ខ្ញុំ​ជា​អ្នក​ធ្វើ​ឱ្យ​គាត់ ។ ​គាត់ ​មាន​ភារកិច្ច​មើល​ថែ​តែ​ខ្លួន​ឯង ដើម្បី​ឱ្យ​ដល់​ចំណុច​កំពូល​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ការងារ​ផ្ទះ​ទាំង​អស់​ខ្ញុំ​ជា​អ្នក​រ៉ាប់រង ។ ខ្ញុំ​ត្រូវ​មើល​ថែ​ផ្ទះ ​និង​រៀប​ចំ​ឱ្យ​បាន​ល្អ​បំផុត ។ នេះ​ជា​ការងារ​របស់​ខ្ញុំ ​ដែល​ខ្ញុំ​ចូល​ចិត្ត ​មើល​ថែ​កូន​ៗ ​និង​រៀប​ចំ​ផ្ទះ​ឱ្យ​បាន​ស្អាត”។ សម្ដី​របស់​ Georgina ​ប្រាប់​ពី​របៀប​រស់​នៅ​ជាមួយ Ronaldo ​៕ sabay

Most Popular

To Top