កីឡា

Son ត្រេកអរណាស់ ពេលដែលឃើញ Alli អាចផ្លាស់ប្តូរខ្លាំង ក្នុងពេលដែលអាក្រក់បំផុត

មួយរយៈចុងក្រោយនេះ យើងអាចមើលឃើញហើយថា កីឡាករអន្តរជាតិ Dele Alli គឺកំពុងទទួលបានការគាំទ្រ សាជាថ្មីពីសំណាក់អ្នកគាំទ្រក្លឹប ព្រមទាំងគ្រូបង្វឹកលោក Jose Mourinho ផងដែរដោយសារទំរ់ង លេងដែលល្អប្រសើរឡើងវិញ ។

ទំរង់លេងដ៏ល្អ របស់គាត់កាលពីសប្តាហ៍មុន ជាមួយនឹងការប្រកួតក្នុងពានរង្វាន់ Europa League ជាពិសេសបានបង្ហាញថា គាត់អាចត្រឡប់ទៅ ចូលរួមជាមួយនឹងឈុតធំឡើងវិញ ក្រោយពេល ដែលបានខកខានអស់រយៈពេលជាយូរ មកហើយដោយលោក Mourinho បានបញ្ជាក់ថាដោយសារ តែបញ្ហាទំរង់លេងក្រោយងើបពីរបួសវិញ ។

ដោយឡែកចំពោះមិត្តរួមក្លឹបវិញ ក៏មានអ្នកចូលរួមអបអរច្រើនផងដែរ ក្នុងនោះខ្សែប្រយុទ្ធ Son Heung-Min បានបង្ហាញអារម្មណ៍ រីករាយនិងមាន មោទនភាពបំផុត ចំពោះការព្យាយាមប្រឹងប្រែងរបស់ Alli ក្នុងស្ថានភាពដ៏អាក្រក់បំផុត និងត្រឡប់មកទំរង់លេង ដ៏ល្អរបស់ខ្លួនវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top