កីឡា

ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ ចាប់​អារម្មណ៍​ចង់​ទិញ​ Son ពី​ Spurs

ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ Al Ittihad ចាប់​អារម្មណ៍​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​ កីឡាករ Heung-Min Son ពី​ក្លឹប​ដែល​មាន​មូលដ្ឋាន​នា​ឯ​រាជធានី​ឡុងដុង​ Tottenham Hotspur។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ Sky Sports

បើ​យោង​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ខាង​អារ៉ាប៊ីសាអ៊ូឌីត ​ចង់​បាន​ប្រយុទ្ធ​កូរ៉េ​មួយ​នេះ​ក្នុង​តម្លៃ​ប្រមាណ ៦៤លាន​ដុល្លារ​សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ភាគី Spurs ហាក់​មិន​ចាប់​អារម្មណ៍​នឹង​សំណើ​របស់ភាគីនៅ​មជ្ឈិមបូព៌ា​នោះ​ឡើយនៅខណៈពេលនេះ។

Son បាន​ចូល​រួម​ជាមួយ Spurs តាំង​ពី​ឆ្នាំ២០១៥។ ចាប់​តាំង​ពី​ពេល​នោះ​មក​កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​បាន ២៦៨ដង ហើយ​រក​គ្រាប់​បាល់​បាន ១០៣គ្រាប់៕ ប្រភព៖sabay

Most Popular

To Top