កីឡាករអ្នកចាំទី សញ្ជាតិអេស្បាញ De Gea ត្រូវបានគេដឹងថា បានខកខានការប្រកួត មិនមានវត្តមានឡើយ នៅក្នុងការប្រកួត មួយកាលពីយប់ថ្ងៃពុធ ម្សិលមិញទាំង ដែលក្រុមបិសាចក្រហម Man Utd បានត្រឹមស្មើ ជាងមួយនឹង Crystal Palace។
គ្រូបង្វឹករបស់ក្លឹបលោក Ole Solskjare បានបដិសេធមិនធ្វើការអះអាង អ្វីឡើយអំពីមូលហេតុអវត្តមាន របស់ De Gea ដោយបានត្រឹមនិយាយថាជាបញ្ហា
ឯកជនផ្ទាល់ខ្លួនប៉ុណ្ណោះនៅមុនការប្រកួត ដោយបានត្រឹមដាក់ឲ្យDean Henderson ជំនួសមកវិញ ។
De Gea ទោះបីជាយ៉ាងណាក្តី បានបង្ហាញខ្លួនលេងនៅឈុត១១នាក់ដំបូង ស្ទើរគ្រប់ប្រកួតទាំងអស់ នៅរដូវកាលនេះទោះបី ជាក្លឹបតែងតែទទួល បានការណែនាំឲ្យធ្វើការជ្រើសរើស យកកីឡាករអង់គ្លេស Henderson ក្តី៕
ប្រែសម្រួល៖ស៊ុនលី