កីឡា

De Gea ថា​ Man Utd ចង់​​ប្រកួត​ប្រជែង ​យក​ពាន​ PL និង​ UCL ក្រោយ​មាន​ Ronaldo និង​ Varane

អ្នក​ចាំទី​ Daivid De Gea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Manchester Untied របស់​ខ្លួន​ចង់​​ប្រកួត​ប្រជែង​យក​ពាន​ Premier League និង​ពាន​ UEFA Champions League ក្រោយ​មាន​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ខ្សែការពារ​ Raphaël Varane ។

De Gea បាន​និយាយ​ថា​៖” នៅ​រដូវកាល​នេះ​យើង​ទិញ​បាន​កីឡាករ​ល្អ​ៗ អញ្ចឹង​យើង​មាន​ក្រុម​ដ៏​ល្អ​រួចរាល់​ហើយ​។ យើង​លេង​បាន​ដល់​កម្រិត​កំពូល​គ្រប់​ប្រកួត​ក្នុង​លីគ​កំពូល​អង់គ្លេស​នេះ​។ ច្បាស់​ណាស់​វា​ពិបាក​ ព្រោះ​វា​ជា​លីគ​កំពូល​ដ៏​ល្អ​បំផុត​លើ​លោក​។ គ្រប់​ប្រកួត​សុទ្ធ​តែ​ពិបាក​ទាំង​អស់​ អញ្ចឹង​យើង​ចង់​ប្រកួត​ប្រជែង​យក​ពាន​ធំៗ ​តែ​ម្ដង​ដូច​ជា​ពាន​ PL UCL និង​ផ្សេងៗ​ទៀត​។ ខ្ញុំ​គិត​ថា​យើង​មាន​ក្រុម​ និង​កីឡាករ​ល្អ​ហើយ​ មាន​អ្នក​គាំទ្រ​នៅ​ជា​មួយ​យើង​ទៀត​ ក្លឹប​យើង​គឺ​ល្អ​ហើយ​ “។

អ្នកចាំទី​រូប​នេះ​បន្ត​ថា​៖” ខ្ញុំ​គិត​ថា​ក្លឹប​កំពូល​គេ​ផ្សេងៗ​ទៀត ​ក៏​ចង់​បាន​ដូច​យើង​អញ្ចឹង​ដែរ​ អញ្ចឹង​មាន​តែ​មើលៗ មាន​តែ​ខំ​សម្រាប់​ប្រកួត​ខាង​មុខ​ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ហើយ ​ខំ​ទាំង​ក្នុង​ការ​ប្រកួត​ និង​ពេល​ហ្វឹកហាត់ “។

Man Utd នៅ​ក្នុង​ពេល​នេះ​កំពុង​ឈរ​ នៅ​លើ​ចំណាត់​ថ្នាក់​លេខ​ ៣ក្នុង​ការ​ប្រកួត​ PL ដោយ​មាន​ ១៣​ពិន្ទុ​ ខណៈ ដែរ​អ្នក​លេខ១ និង​អ្នក​លេខ២ ក៏​មាន​១៣ពិន្ទុ​ដូច​គ្នា​ផង​ដែរ​៕ ប្រភព៖ សប្បាយ

Most Popular

To Top