កីឡា

Man City នឹងចាយលុយ ក្នុងចំណាយណាក៏ដោយដើម្បី Mbappe

The Goal នៅថ្ងៃនេះបានហ៊ានធ្វើការអះអាងថា ក្លឹបជើងឯកអង់គ្លេស Man City គឺបានត្រៀមខ្លួនយ់ាងរួចរាល់ហើយ ក្នុងការ
ឆក់យកកិឡាករគោលដៅ របស់ Real Madrid ម្នាក់ដែលបានតាមចែចង់ជាច្រើន រដូវកាលមកហើយនោះ។

Man City នឹងហ៊ានចំណាយលុយខ្ទង់ណាទាំងអស់ ដើម្បីអាចចុះកុងត្រាជាមួយ នឹងកីឡាករខ្សែប្រយុទ្ធ Mbappe ដែលបច្ចុប្បន្នកំពុងលេង
ឲ្យក្លឹបបារាំង PSG នៅឡើយនោះ។

ម្ចាស់ក្លឹប Man City លោក Sheikh Mansour បានប្រកាសហើយថាភាពចាំបាច់ របស់ក្រុមនៅពេលនេះគឺយកឈ្នះ ក្នុងការប្រជែងកីឡាករ
រូបនេះជាមួយនឹង Real Madrid ហើយនឹងធ្វើវាឲ្យបានឆាប់បំផុត នៅក្នុងខែមករាខាងមុខនេះ ខណៈដែលកន្លងមកក្លឹបបានខកខានគោលដៅ
ធំៗជាច្រើនរួចមកហើយដូចជា Harry Kane ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top