វីរបុរសកីឡាករ Carlito បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីបានបង្ហាញមុខជាថ្មី លើសង្វៀន WWE ក្នុងកម្មវិធី Royal Rumbel កាលពីខែមុន។


ក្រុមអ្នកគាំទ្របាននាំគ្នាបើកភ្នែកធំៗ ពេលឃើញCarlito ប្រែងរូបរាងសាច់ដុំធំ ជាងមុខ ខណៈមានវ័យ៤១ឆ្នាំទៅហើយ ។ អ្នកកីឡាករដែលសក់សំពោងនិងចូលចិត្តហូបផ្លែប៉ោម បានចូលរួមជាមួយ WWE កាលពីឆ្នាំ២០០៣។


Carlito ត្រូវបានគេជាគូសត្រូវរបស់ Ric Flair និង John Cena កាលពីអតីតកាល មុនពេលចាកចេញពី WWE នៅឆ្នាំ២០១០។ កីឡាករដែលមានឈ្មោះពិត Carlos Colon មានទម្លាយពីអាថ៌កំបាំង នៃការប្រែរូបរាងថា គេបានចូល Gym និងរៀបចំរបបអាហារច្បាស់លាស់ ។ អាហារដែលគេតែងបរិភោគមាន បន្ថែស្ពៃ ទ្រូងមាន់និងផ្លែប៉ោម៕ sabay
