កីឡា

Oscar​ បង្ហើបអំពីការចង់វិល ត្រឡប់មក Chelsea វិញ

កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Oscar ត្រូវបានគេដឹងថា កន្លងបានបំពេញតំណែង និងសមត្ថភាព បានយ៉ាងល្អឥតខ្ជោះ ពេលរស់នៅជាមួយនឹង Stamford Bridge មុនពេលដែលរូបគាត់ បានសម្រេចចិត្តចាកចេញ ទៅលេងនៅប្រទេសចិន។

អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Chelsea រូបនេះនៅសប្តាហ៍នេះ បានបង្ហាញអំពីបំណងចង់វិលត្រឡប់ មកកាន់ក្លឹបចាស់របស់ខ្លួន វិញក្រោយរយៈពេល៤ឆ្នាំ មកហើយដែរ ដែលរូបគាត់បានសម្រេចចិត្ត ចាកចេញពីទីនេះទៅលេង នៅក្លឹបចិន Shanghai SIPG ក្នុង
តម្លៃខ្លួនរហូតទៅដល់៦០លានផោន។

កីឡាករវ័យ២៩ឆ្នាំ ដែលធ្លាប់លើកពានអង់គ្លេស បានទៅដល់២ដងពេលនៅ Chelsea រូបនេះបាននិយាយថា Chelsea ជួយខ្ញុំច្រើនណាស់ ហើយសង្ឃឹមថាថ្ងៃណាមួយ នឹងអាចបញ្ចប់អាជីពនៅទីនោះ ពីព្រោះថា ខ្ញុំស្គាល់និងមានទំនាក់ទំនិង ស្និទ្ធជាមួយនឹងមនុស្សច្រើន ណាស់នៅទីនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top