ក្រុម FC Barcelona នឹងត្រូវទៅសួរសុខទុក្ខក្រុម PSG ដល់ទឹកដីបារាំង សម្រាប់ការប្រកួត ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២នៅយប់នេះ។
សម្រាប់ការប្រកួតនេះដែរ ខ្សែប្រយុទ្ធ Neymar នឹងមិនអាចចូលលេងជួយក្រុម PSG បានទេ ដោយសារតែរបួសរបស់គេមិនទាន់ ជាសះស្បើយពេញលេញ ។ ការអវត្តមានកីឡាករសំខាន់ម្នាក់រូបនេះ បានធ្វើឱ្យក្រុមអ្នកមានបុណ្យហាក់ មានសង្ឃឹមច្រើនបន្តិច ព្រោះក្រុមអ្នកមានបារាំង នឹងខ្សោយ នៅតំបន់ប្រយុទ្ធម្នាក់ជាក់ជាមិនខាន។
មុនការប្រកួតកាត់ សេចក្ដីខាងលើចាប់ផ្ដើម ខ្សែបម្រើ De Jong របស់ក្រុមអ្នកមានបុណ្យបាននិយាយថា៖ “សម្រាប់ខ្ញុំ គាត់ជាកីឡាករល្អបំផុតម្នាក់ នៅលើលោកនេះ ។ ពេលគាត់មិននៅ វានឹងផ្ដល់ភាពល្អ ឬងាយស្រួលសម្រាប់យើង។ ខ្ញុំមិនដឹងត្រូវបញ្ជាក់យ៉ាងណាទេ ប៉ុន្តែគ្មាន Neymar នៅក្រុមម្ខាងទៀត វានឹងងាយស្រួលមិនខាន”។
រំលឹកថាកាលពីជើងទី១កន្លងទៅ ក្រុម Barcelona បានបរាជ័យក្នុងលទ្ធផល ៤-១ ទៅហើយ។ ដូច្នេះសម្រាប់ការប្រកួតនៅរាត្រីនេះវិញ ពួកគេត្រូវការឈ្នះ ៣-០ ឡើង ទើបអាចបន្ដឡើងទៅវគ្គបន្ទាប់ទៀតបាន៕