កីឡា

លោក វ៉ាត់ ចំរើន៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ត្រូវរៀបចំ កម្មវិធីហ្វឹកហាត់ តាមផ្ទះ និងកន្លែងសុវត្ថិភាព ដល់អត្តពលិក របស់ខ្លួន សម្រាប់ SEA GAMES 2021 លើកទី៣១ នៅវៀតណាម

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខា ធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍តាមសារអេឡិចត្រូនិចថា បានជំរុញថ្នាក់ដឹកនាំ និងអគ្គលេខាធិការសហព័ន្ធកីឡាជាតិទាំង៣៦ប្រភេទដែលត្រូវត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាមបន្តរៀបចំកម្មវិធីហ្វឹកហាត់តាមផ្ទះ និងនៅកន្លែងសុវត្ថិភាព ដល់អត្តពលិករបស់ខ្លួននៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

លោក វ៉ាត់ ចំរើន បន្តថា ឆ្លៀតយកឪកាសនេះសូមសហព័ន្ធ និងគ្រូបង្វឹកក្រុមជម្រើសជាតិទាំងអស់ ប្រុងប្រយ័ត្នក្នុងការឲកីឡាករ-កីឡាការិនីសម្រាកអសកម្ម ដោយគ្មានលំហាត់កម្លាំងកាយ និងហ្វឹកហាត់បច្ចេកទេសមូលដ្ឋាន នៅផ្ទះ ឬនៅទីកន្លែងសុវត្ថិភាព ឬ រកមធ្យោបាយផ្សេងៗឲអាចហ្វឹកហាត់ ត្រូវតែហ្វឹកហាត់ឲសកម្ម គណកម្មាធិការអូឡាំពិកអន្តរជាតិសុំណូមពរឲកីឡាករ “Stay strong stay safe stay healthy” ។

ប្រយត័្នអសកម្មពេក ពេលចូលហាត់វិញ ត្រូវស្តារកម្លាំង បច្ចេកទេសយូរ យ៉ាងតិច ៦ ខែ នោះ SEA Games នៅវៀតណាមជួបបញ្ហាធំ។

លោកអគ្គលេខាធិការបន្ថែមថា គ្រូបង្វឹកសូមជួយដាក់កម្មវិធីរត់ហ្វឹកហាត់ តាមទីធ្លាសាធារណរៀងរាល់ថ្ងៃដោយមិនត្រូវផ្តេកផ្តួលតាមបរិបទមេរោគCOVID-១៩ដោយផ្តល់ភាពអសកម្មបានឡើយ។ ខ្ញុំបារម្មណ៍ខ្លាំងដោយសារប្រទេស ជិតខាង និងក្នុងតំបន់គេ lockdown កន្លែងប្រមូលផ្តុំហ្វឹកហាត់ ដោយធ្វើសកម្មភាពហ្វឹកហាត់យ៉ាងសកម្ម និងទៀងទាត់ ពិសេសកីឡាករសក្តានុពលរបស់គេ ហាត់កាន់តែខ្លាំងក្លាថែមទៀត។

កីឡាករវ៉ូវីណាមម្ចាស់មេដាយមាស ម៉េត សារី បាននិយាយថា ទោះបីក្រសួងអប់រំ យុវជន និងកីឡាផ្អាកលេងកីឡា ឬហ្វឹកហាត់ជុំគ្នាតាមសហព័ន្ធ កីឡានីមួយៗក៏ដោយ ក៏ខ្ញុំធ្វើការហ្វឹកហាត់ជាប្រចាំខ្លួននៅផ្ទះផ្នែកកម្លាំង និងបច្ចេកទេសនានា ចំណែកកីឡាករ-កីឡាការិនីវ៉ូវីណាមជាច្រើននាក់ក៏ហ្វឹកហាត់ដូចគ្នាតាមផ្ទះរៀងៗខ្លួនតាមអំពាវនាវ របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខា ធិការគណៈកម្មាធិការជាតិ CAMSOC និងថ្នាក់ដឹកនាំសហព័ន្ធ។

កីឡាកររូបនេះបន្តថា ពួកយើងត្រូវការហ្វឹកហាត់ ជាប្រចាំពីព្រោះកីឡាករ-កីឡាការិនីវ៉ូវីណាមផ្នែកប្រយុទ្ធត្រូវរក្សាគីឡូ (ទម្ងន់)សម្រាប់ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម ប្រសិនបើមិនធ្វើការហ្វឹកហាត់ជាប្រចាំ អាចឡើងទម្ងន់មិនអាចចូលរួមប្រកួតបានឡើយ៕

Most Popular

To Top