កីឡា

Mahrez ក្លាយទៅជាគោលដៅរបស់ក្លឹប Real Madrid

យោងតាមការចេញផ្សាយរបស់ Foot Mercato នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានងាកមកចាប់អារម្មណ៍ ទៅលើតារាឆ្នើមរបស់ក្លឹបមេឃខៀវ Man City កីឡាករ Riyad Mahrez ហើយសម្រាប់ការដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ។

ប្រភពដដែលបានបញ្ជាក់ទៀតថា គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane ពិតជាកំពុងមានបំណងចង់បានកីឡាករអេហ្សេរីរូបនេះយ៉ាងខ្លាំងមករួមរស់នៅកីឡាដ្ឋាន Santiago Bernabeu ជាពិសេសក្នុងតំបន់ប្រយុទ្ធដែលកំពុងខ្វះខាតខ្លាំង នៅពេលនេះ។

ទោះបីជាយ៉ាងណាក្តី Man City ហាក់ដូចជាគ្មានបំណងចង់បោះបង់កីឡាករខ្សែប្រយុទ្ធជើង ឆ្វេងរូបនេះឡើយខណៈដែលនៅរដូវកាលនេះគាត់ អាចរកបាន៧គ្រាប់មកហើយក្នុងការបង្ហាញខ្លួនទាំង២២ប្រកួតជូនក្រុម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top