កីឡា

Cavani ចង់ចាកចេញពីអង់គ្លេស ជាមួយនឹងក្លឹបថ្មី

កុងត្រារវាងកីឡាករ ខ្សែប្រយុទ្ធ Edinson Cavani ជាមួយនឹងបិសាចក្រហម Man UTD គឺឈានចូលមកដល់ ពេលបញ្ចប់ហើយ នៅចុងរដូវកាល នេះហើយត្រូវបាន the Goal ជឿជាក់ថានឹងអាចផ្ទេរ ទៅលេងជាមួយនឹងក្លឹប Boca Junior ជំនួសវិញ ជាមិនខាន។

ឪពុករបស់កីឡាករ Cavani បានចេញមកធ្វើការបញ្ជាក់ថា កីឡាកររូបនេះ មិនចង់បន្តលេង នៅអង់គ្លេសទៀតឡើយ ពីព្រោះថាមិនសូវសប្បាយ ចិត្តជាមួយនឹង មជ្ឈដ្ឋាននៅទីនេះ ហើយគ្រោងនឹង ធ្វើការចាកចេញ នៅពេលដែលរដូវក្តៅ មកដល់ទោះបីជាមានឈ្មោះ ជាកីឡាករ គ្មានតម្លៃខ្លួនដដែលក្តី ។

កីឡាករអ៊ុយរ៉ាហ្គាយ រូបនេះ បានចុះកុងត្រា ដែលអាចមានសិទ្ធ ក្នុងការបន្តកុងត្រា រយៈពេល១២ខែទៀត ជាមួយនឹងបិសាចក្រហម Man UTD ប៉ុន្តែដោយសារតែ មិនពេញចិត្តទៅនឹងអ្វី ដែលជាច្បាប់ការពារ ក្រុមមនុស្ស ដែលត្រូវបានគេរើសអើង នៅអង់គ្លេស ទើបធ្វើឲ្យ Cavani មិនពេញចិត្តចំពោះ លីគកំពូលអង់គ្លេសឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top