the Telegraph នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបកាំភ្លើងធំ Arsenal កំពុងត្រៀមរៀបចំផែនការមួយដើម្បីអាចស្វែងរក កីឡាករខ្សែការពារ ស្លាបម្នាក់មកត្រៀមតំណែង
១១នាក់ដំបូងរបស់កីឡាករ អេស្បាញ Hector Bellerin នាពេលខាងមុខ។
ប្រភពដដែលបានសរសេរទៀតថា Arsenal បានកំណត់បានកីឡាករ Achraf Hakimi ហើយដើម្បីតំណែងមួយនេះទោះបីជាកុងត្រារបស់គាត់ ជាមួយនឹងក្លឹប Inter Milan
នៅមិនទាន់បញ្ចប់នៅឡើយក្តីហើយជឿជាក់ថា ការដោះដូរនឹងអាចធ្វើឡើងនៅរដូវក្តៅនេះ។

គួរឲ្យដឹងដែរថាកីឡាករ Hakimi វ័យ២២ឆ្នាំរូបនេះកំពុងមានទំរង់លេង ឡើងខ្លាំងមែនទែនជាមួយនឹង Inter Milan មិនត្រឹតែ អាចការពារបាននោះទេ គាត់ក៏បានជួយរកគ្រាប់បាល់
ជូន Inter Milan ចំនួន៦គ្រាប់ និងជួយបញ្ជូនបាល់ស៊ុត បញ្ចូលទីឲ្យមិត្តរួមក្លឹបចំនួន៤ដងផងដែរនៅលីគកំពូលអ៊ីតាលី នៅរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
