កីឡា

Ronaldo ​និង Messi ​ធ្លាក់​ពី UCL ​ត្រឹម​វគ្គ​១៦​ក្រុម ​ដូច​គ្នា​ ជា​លើក​ដំបូង​ក្នុង​ពេល​១៦​ឆ្នាំ​

​នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ក្នុង​ពេល​១៦​ឆ្នាំ​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​និង Lionel Messi ​ធ្លាក់​ពី​ពាន​រង្វាន់ UEFA Champions League ​ត្រឹម​វគ្គ​១៦​ក្រុម​ដូច​គ្នា។

​Ronaldo ​លេង​ឱ្យ​ក្រុម Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Porto ​ក្នុង​លទ្ធផល ៤-៤ ​ធ្លាក់​ដោយសារ​រូបមន្ដ Away Goal ​។ ​ស្រប​ពេល​ខ្សែ​ប្រយុទ្ធ Lionel Messi ​វិញ ​ធ្លាក់​ចេញ​នៅ​យប់មិញ ដោយសារ​ចាញ់​ក្រុម PSG ​ក្នុង​លទ្ធផល ​៥-២ ​គិត​ទាំង​ពីរ​ជើង​ទៅ។ ​នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​កីឡាករ​ទាំង​ពីរ​នាក់​ដែល​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​នេះ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​រំលឹក​ដល់​ឆ្នាំ​២០០៥​កន្លង​ទៅ ​Ronaldo ​ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្រុម Manchester United ​ស្រប​ពេល Messi ​វិញ ​ចាប់​ផ្ដើម​ដូច​គ្នា​ជាមួយ FC Barcelona៕

ប្រភព៖sabay

Most Popular

To Top