Cristiano Ronaldo ត្រូវបានចោទប្រកាន់នៃការក្បត់មិត្តរួមក្រុមក្នុងក្លឹប Juventus ដោយកាសែតក្នុងប្រទេសអ៊ីតាលីមួយ បន្ទាប់ក្រុមយក្សរបស់ Serie A មួយនេះធ្លាក់ចេញពី Champions League។
ក្រុមរបស់លោក Andrea Pirlo បានធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយ ដោយថ្វីជើងក្រុម Porto កាលពីថ្ងៃអង្គារ៍ បន្ទាប់ពីពួកគេបានយកឈ្នះ ៣-២។ សរុបទាំងពីរជើងលទ្ធផល ៤-៤ តែក្រុមមកពីព័រទុយហ្គាល់មានគ្រាប់បាល់ចំណេញក្រៅដី ដូច្នេះបានឡើងទៅវគ្គបន្ត។
Ronaldo ទទួលបានការបន្ទោសមួយចំនួនចំពោះការឈរធ្វើជាជញ្ជាំងការពារបាល់ Free-Kick តែបែរជាបែរខ្នងនិងលើកជើង ធ្វើឲ្យ Sergio Oliveira ទាត់ចូលបានសម្រេច។ កាសែតក្នុងប្រទេសអ៊ីតាលីមួយឈ្មោះថា Corriere dello Sport បានដាក់ចំណងជើងធំៗលើទំព័រមុខថា “ក្បត់ដោយ Ronaldo” ។ ដោយពួកគេសំអាងថាកីឡាករសញ្ជាតិព័រទុហ្គាល់គួរតែបាំងបាល់នោះជាប់ មិនគួរបណ្ដោយឲ្យចូលទីទេ។

ព័ត៌មាននៃការបរាជ័យរបស់ Juventus ត្រូវបានចុះផ្សាយពេញទំព័រមុខរបស់កាសែតក្នុងប្រទេសអ៊ីតាលី ហើយភាគច្រើនពួកគេដាក់រូប Ronaldo ឱបក្បាលសោកស្ដាយ៕


ប្រភព៖ sabay
