កីឡា

Pep សារភាពថា ការពិភាក្សាកុងត្រា រវាង Man City និង Aguero កំពុងជាប់គាំងពិតមែន

កីឡាករខ្សែប្រយុទ្ធ អាហ្សង់ទីន Sergio Aguero ដែលមានកុងត្រា ឈានចូលមកដល់ទីបញ្ចប់ ទៅហើយនោះ ត្រូវបានគ្រូបង្វឹក របស់ក្លឹបបានធ្វើការបញ្ជាក់អំពីស្ថានភាព នៃកិច្ចពិភាក្សាកុងត្រាថ្មី ជាមួយគ្នានៅមុនជំនួប Southampton មកដល់ ។

លោក Pep បានបញ្ជាក់ថា កុងត្រារបស់ក្លឹបជាមួយ នឹងកីឡាករគឺពិត ជាកំពុងជួបបញ្ហារាំងស្ទះពិតមែន ហើយដូចដែរយើង បានឃើញគ្រប់គ្នាបានឃើញហើយថា គាត់មិនសូវបានទទួលឧិកាស ក្នុងការបង្ហាញខ្លួនទៀង ទាត់ទៀតឡើយឲ្យក្លឹប។

Aguero ដែលត្រូវបាន គេទទួលស្គាល់ថា ជាកីឡាករ ខ្សែប្រយុទ្ធម្នាក់ ដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រ លីគកំពូល អង់គ្លេសមួយរូប ដែរនោះត្រូវ បានគេដឹង ថា នៅសល់កុងត្រា តែប៉ុន្មានខែ ទៀតប៉ុណ្ណោះ ហើយមកដល់ពេលនេះលោក Pep និយាយថា កុងត្រានិង លក្ខខណ្ឌសម្រាប់កីឡាករ វ័យ៣២ឆ្នាំរូបនេះ គឺ នៅមិនទានអាចសម្រេចនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top