ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាអនុញ្ញាតឲ្យ អតីតកីឡាការិនីសកល នូវ ស្រីពៅ ចូលរួមហ្វឹកហាត់ជាមួយ កីឡាប្រដាល់ឃីកបុកស៊ីង ដែលប្រភេទកីឡានេះទើបបង្កើតថ្មីគឺសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដើម្បីចូលរួម ប្រកួតប្រជែងដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខនេះ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់ សកលកម្ពុជាបានប្រាប់តាមសារអេឡិត្រូនិចថា អតីតកីឡាការិនីសកល នូវ ស្រីពៅបានស្នើសុំលោក និងលោកប្រធានសហព័ន្ធទៅចូលរួមហ្វឹកហាត់ជាមួយកីឡាប្រដាល់ឃីកបុកស៊ីង ហើយលោក និងលោកប្រធានក៏អនុញ្ញាតជាផ្លូវការ មិនមែនកីឡាការិនីរូបនេះចេញទៅគ្មានការអនុញ្ញាតឡើយ។

លោកបន្តថា ជាពិសេសនោះ អតីតកីឡាការិនីសកល នូវ ស្រីពៅ បើគិតកម្ពស់វិញ រូបគេមិនត្រូវខ្នាតសម្រាប់កីឡាសកលឡើយ ទើបលោកប្រធានសម្រេចចិតឲ្យគាត់ចាកចេញតែម្តង។
ចំណែកសហព័ន្ធក៏នៅមានកីឡាការិនីមានទេពកោសល្យជាច្រើនរូប ដែលកំពុងធ្វើការហ្វឹកហាត់តាមផ្ទះសម្រាប់ពង្រឹងសមត្ថភាព បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាផ្អាកការលេងកីឡានៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ៕

