កីឡា

Werner ត្រៀម ខ្លួនចាកចេញពី Chelsea រដូវក្តៅនេះ

កីឡាករខ្សែប្រយុទ្ធ របស់តោខៀវ Chelsea កីឡាករ Timo Werner ត្រូវបានគ្រប់គ្នាមើលឃើញហើយថា បានផ្ទេរមកចូលរួមជាមួយនឹងក្លឹប មិនទាន់បាន១ឆ្នាំផង ប៉ុន្តែទំរង់លេង របស់គាត់ត្រូវបានគេទិះតៀន យ៉ាងខ្លាំងបាត់ទៅហើយ។

យោងតាមការបញ្ជាក់ របស់វេបសាយ Football Insider នៅថ្ងៃនេះបានចេញផ្សាយថា Werner គឺកំពុងបានត្រៀម បង្វិចរួចទៅហើយក្នុងការចាកចេញ
ពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅដែលនឹងឈាន ចូលមកដល់នាពេលខាងមុខនេះ ទើបបានផ្ទេរមកពី RB Leipzig កាលពីរដូវក្តៅមុនក្តី។

កីឡាករវ័យ២៥ឆ្នាំ ទើបតែទទួលបានឧិកាសសាជាថ្មី ក្រោមការដឹកនាំថ្មី របស់លោក Thomas Tuchel ប៉ុន្តែមើលទៅហាក់ ដូចជាមិនមាន អ្វីប្រែប្រួល លើសនេះឡើយ ដោយការបង្ហាញ ខ្លួនទាំង២៧ដង ចុងក្រោយកីឡាកររូបនេះរកបាន តែ៥គ្រាប់ប៉ុណ្ណោះ ទោះបីជារដូវកាលកន្លងមកអាច រកបានដល់ទៅ២៨គ្រាប់ក្នុងមួយរដូវកាលក្តី នៅអាល្លឺម៉ង់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top