កីឡា

Werner ពិចារណា ពីអនាគតរបស់ខ្លួន ជាមួយនឹងតោខៀវ Chelsea

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Timo Werner ត្រូវបាន The Telegraph ចេញផ្សាយនៅថ្ងៃនេះថា កំពុងតែធ្វើការពិចារណា
ទៅលើអនាគតរបស់ខ្លួនជាមួយនឹងក្លឹបតោខៀវ Chelsea ហើយក្រោយលទ្ធផលមិនដូចទៅនឹង អ្វីដែលធ្លាប់រំពឹងទុកនោះ។

នេះមានន័យថា Werner នឹងអាចចាកចេញពីកីឡាដ្ឋាន Stamford Bridge យ៉ាងហោចណាស់ នៅរដូវក្តៅក្រោយឬលឿនបំផុតខែមករា
ខាងមុខនេះប្រសិនបើគាត់នៅតែមិនទាន់ បង្ហាញវត្តមានជាប់លាប់ឲ្យក្លឹបក្នុងការប្រកួតទេនោះ ក្រោមការដឹកនាំ របស់លោកគ្រូបង្វឹក Thomas’ Tuchel។

គួរឲ្យដឹងដែរថាកីឡាកររូបនេះបានចូលរួម ជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីរដូវកាលមុន ប៉ុន្តែគ្រប់គ្នាមើលឃើញថា ទំរង់លេងរបស់គាត់គឺមិនប្រសើរឡើងសោះទោះបីជា ក្លឹបបានលើកពាន Champion Leagues ក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top