កីឡា

Werner សម្រេចចិត្តវិល ត្រឡប់ទៅ RB Leipzig ក្នុងតម្លៃខ្លួន ៣០លានអឺរ៉ូ

កីឡាករ Timo Werner នៅពេលចុងក្រោយនេះ បានសម្រេចចិត្តក្នុងការចូលរួម ជាមួយនឹងក្លឹប RB Leipzigវិញហើយពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនប្រមាណជា៣០លានអឺរ៉ូ ។

កីឡាករខ្សែប្រយុទ្ធរូបនេះ បានផ្ទេរមកចូលរួមជាមួយនឹង Chelsea ក្នុងតម្លៃខ្លួនប្រមាណជា៤៥លានផោន កាលពីឆ្នាំ២០២០ពីក្លឹប RB Leipzig ប៉ុន្តែមិនបានទទួលជោគជ័យឡើយ ក្នុងការបង្ហាញខ្លួនជាកីឡាករ ខ្សែប្រយុទ្ធជួរមុខ របស់ក្លឹបអង់គ្លេស។

មកដល់ពេលនេះ Werner បានស៊ុតបញ្ចូលទីបានត្រឹមតែ២៣គ្រាប់ ក្នុងការបង្ហាញខ្លួន៨៩ដង សម្រាប់ក្លឹបខុពីពេលដែលគាត់បង្ហាញ ខ្លួននៅ RB Leipzig ដែលគ្រានោះទំរង់លេងដល់កំពូល ធ្វើឲ្យគាត់រកគ្រាប់បាល់បាន ទៅដល់៩៥គ្រាប់ក្នុងការបង្ហាញ ខ្លួនទាំង១៥៩ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top