កីឡា

លោក អ៊ូ រតនា៖ ចាក់វ៉ាក់សាំងបង្ការ COVID-19 Sinopharm លើកទី២កាន់តែធ្វើអត្តពលិកវ៉ូវីណាមជំរុញការហ្វឹកហាត់ត្រៀម SEA GAMES 2021

ភ្នំពេញ ៖យុទ្ធនាការចាក់វ៉ាក់សាំង បង្ការមេរោគCOVID-19 ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាលើកទី២បានចាប់ផ្តើម ដើម្បីត្រៀមហ្វឹកហាត់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើទី៣១ នៅប្រទេសវៀតណាម ដែលប្រព្រឹត្តនាខែវិច្ឆិកា ២០២១ខាងមុខនេះ ក្នុងនោះក្រុមដឹកនាំ និងកីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ក៏ចូលរួមចាក់ដែរ ។

លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា ចាក់វ៉ាក់សាំងបង្ការ COVID-19 Sinopharm លើកទី២ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់អត្តពលិកវ៉ូវីណាមកម្ពុជាទទួលបានជាស្ថានពរ ហើយកាន់តែមានភាពងាយស្រួលហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ពួកគេមិនសូវមានការភ័យខ្លាច ក្នុងការឆ្លងមេរោគ COVID-19ឡើយ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើទី៣១ នៅប្រទេសវៀតណាម ដែលប្រព្រឹត្តនាខែវិច្ឆិកា ២០២១ខាងមុខនេះ។

លោកបានបន្តថា ទោះបីក្រសួងអប់រំ យុវជន និងកីឡាផ្អាកលេងកីឡា ឬហ្វឹកហាត់ជុំគ្នាតាមសហព័ន្ធកីឡានីមួយៗក៏ដោយ ក៏កីឡាករ-កីឡាការិនីធ្វើការហ្វឹកហាត់ជាប្រចាំខ្លួននៅផ្ទះផ្នែកកម្លាំង និងបច្ចេកទេសនានា ចំណែកកីឡាករ-កីឡាការិនីវ៉ូវីណាមជាច្រើននាក់ក៏ហ្វឹកហាត់ដូចគ្នាតាមផ្ទះរៀងៗខ្លួនតាមអំពាវនាវរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខា ធិការគណៈកម្មាធិការជាតិ CAMSOC និងថ្នាក់ដឹកនាំសហព័ន្ធ។

ទោះបីក្រសួងអប់រំ យុវជន និងកីឡាផ្អាកលេងកីឡា ឬហ្វឹកហាត់ជុំគ្នាតាមសហព័ន្ធកីឡានីមួយៗក៏ដោយ ក៏ខ្ញុំធ្វើការហ្វឹកហាត់ជាប្រចាំខ្លួននៅផ្ទះផ្នែកកម្លាំង និងបច្ចេកទេសនានា ចំណែកកីឡាករ-កីឡាការិនីវ៉ូវីណាមជាច្រើននាក់ក៏ហ្វឹកហាត់ដូចគ្នាតាមផ្ទះរៀងៗខ្លួនតាមអំពាវនាវរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខា ធិការគណៈកម្មាធិការជាតិ CAMSOC និងថ្នាក់ដឹកនាំសហព័ន្ធ។ ពួកយើងត្រូវការហ្វឹកហាត់ជាប្រចាំពីព្រោះកីឡាករ-កីឡាការិនីវ៉ូវីណាមផ្នែកប្រយុទ្ធត្រូវរក្សាគីឡូ (ទម្ងន់)សម្រាប់ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម ប្រសិនបើមិនធ្វើការហ្វឹកហាត់ជាប្រចាំអាចឡើងទម្ងន់មិនអាចចូលរួមប្រកួតបានឡើយ។

ការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ផ្តើមចេញយើងម្នាក់ៗ ក្នុងគោលបំណងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ រួមមាន ៖ ទី១. ពាក់ម៉ាស ទី២. លាងដៃ ទី៣. គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១,៥ម៉ែត្រឡើងទៅ និង ៣កុំ រួមមា ៖ ទី១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ទី២. កុំទៅកន្លែងមានមនុស្សច្រើន ទី៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នា … ព្រមទាំងទទួលការចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមដំណាក់កាលនីមួយៗ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយ “វ៉ាក់សាំងបង្ការមេរោគ COVID-19” ដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង នឹង ជំងឺដ៏កាចសាហាវនេះ ។ សូមគោរពជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលមេរោគ COVID-19 នៅតាមមន្ទីរពេទ្យនានា សូមបានជាសះស្បើយគ្រប់ៗគ្នា និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបានចាកផុតពីមេរោគ COVID-19និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖លី ភីលីព


Most Popular

To Top