កីឡា

លោក វ៉ាត់ ចំរើន ៖​ សហព័ន្ធជាតិ មន្រ្តី ថ្នាក់ដឹកនាំ និងសហព័ន្ធកីឡាជាតិ ត្រូវមកចាក់វ៉ាក់សាំង កូវីដ១៩លើកទី២

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំSEA GAMES ឆ្នាំ២០២៣ បានសំណូមពរឲ្យកីឡាករ-កីឡាការិនី ជម្រើសជាតិ មន្ត្រីដឹកនាំសហព័ន្ធ គ្រូបង្វឹករួសរាន់ ទៅចាក់វ៉ាក់សាំងការពារកូវីដ ១៩ លើកទី២ ចាប់ពីថ្ងៃទី១៧មីនាតទៅ ។

លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ស្ថានភាពការរីករាលដាល នៃមេរោគCOVID-19 ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែធ្ងន់ធ្ងរ នោះតាមបណ្តាក្រសួង-ស្ថាប័ន មន្ទីរមានការ ប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយកីឡាករ-កីឡាការិនី ជម្រើសជាតិ នានាត្រូវបានរៀបចំឲ្យមានការហ្វឹកហាត់ នៅតាមទីកន្លែងសុវត្ថិភាព និងនៅតាមផ្ទះរៀងៗខ្លួន ។

លោកសំណូមដោយស្នើសុំ ឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវគោរពតាមកម្មវិធីហ្វឹកហាត់ របស់គ្រូបង្វឹកជាតិ និងអន្តរជាតិឲ្យបានហ្មត់ចត់ជាទីផុត។ ប្រសិនបើមិន បានហ្វឹកហាត់ ឲ្យបានដិតដល់នោះទេ នឹងមានបញ្ហាកម្លាំង កាយសុខភាព របស់ពួកគាត់នៅពេលចូលហ្វឹកហាត់ឡើងវិញ នោះជាក់ជាមិនខាន ។
ដូច្នេះហើយនៅក្នុងស្ថានភាពរំសាយ នៃការប្រមូលផ្តុំហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ នេះកីឡាករ- កីឡាការិនីជម្រើសជាតិ ដាច់ខាតមិនត្រូវសម្រាក អសកម្មនោះទេ ពោល គឺត្រូវតែហ្វឹកហាត់ ជាដាច់ខាត មិនត្រូវឱ្យឡើងទម្ងន់ឡើយ ហើយដាច់ខាតត្រូវតែមានភាពច្បាស់លាស់ ក្នុងការហ្វឹកហាត់បំប៉នផ្លូវកាយ យើងឱ្យបានល្អ នៅក្នុងពេល ដែលមិនបានហ្វឹក ហាត់ជុំគ្នានេះ ។

កីឡាករ-កីឡាការិនីគ្រូបង្វឹក និង មន្ត្រីដឹកនាំសហព័ន្ធ ចំនួន១០៥១នាក់។ បានបញ្ចប់ការចាក់វ៉ាក់សាំង ការពារមេរោគកូវីដ១៩លើកទី១ រួចរាល់ជាស្ថាពរនៅថ្ងៃទី១៥មីនា នៅមន្ទីរពេទ្យព្រះកេតុមាលា ៕

Most Popular

To Top