កីឡា

Tuchel និយាយថា មាន Kante ដូចមានកីឡាករ ម្នាក់កន្លះ

គ្រូបង្វឹក របស់ក្លឹបតោខៀវ Chelsea នៅក្រោយការប្រកួតជ័យជំនះ លើក្រុមរបស់លោក Diego Simeone ក្នុងលទ្ធផល២ទល់ នឹង០នៅទឹកដី Stamford Bridge ហើយកាលពីយប់មិញនោះ បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះកូនក្រុមរបស់ខ្លួន។

ម្នាក់ក្នុងចំណោម នោះកីឡាករ N’Golo Kante ដែលត្រូវបានលោក Tuchel សរសើរជាពិសេស ដាច់ពីគេពីព្រោះថា គ្រប់គ្នា ក៏បាមើលឃើញដែរថា ក្នងនាមជាលេខ៧របស់ក្រុមតែ Kante រត់ស្ទើរគ្មាន ពេលសម្រាកឡើយ ទោះក្នុងតំបន់ប្រយុទ្ធឬការពារ។

លោក Tuchelដែលបានដឹកនាំក្លឹប១៣ប្រកួត មកហើយមិនដែលស្គាល់ពាក្យថា ចាញ់នោះបាននិយាយថា ៖ បើក្រុមណាប្រកួតប៉ះនឹង Kante នោះមានន័យថា ពួកគេដូចជាលេងជាមួយ នឹងកីឡាករម្នាក់ហើយថែមកន្លះទៀត អញ្ចឹងហើយខ្ញុំមិនដែលបានឃើញកីឡាករ ណាលេងដូចជាគាត់ បែបនេះទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top