កីឡា

Tuchel ចង់បាន Kepa ទៅចូលរួមនៅ Bayern

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា គ្រូបង្វឹកលោក Tuchel ដែលកំពុងដឹកនាំក្លឹបយក្ស អាល្លឺម៉ង់ Bayern Munich នោះកំពុងបង្ហាញ ចំណាប់អារម្មណ៍ចង់បាន កីឡាករអ្នកចាំទី Kepa ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Chelsea។

មកដល់ពេលនេះ ការប៉ុនប៉ងរបស់ Bayern Munich កំពុងដំណើរការ នៅឡើយប៉ុន្តែជឿជាក់ថា ដំបូងឡើយកីឡាករ ដែលគេចង់បាននោះកីឡាករ David Raya ឯណោះទេ ហើយបច្ចុប្បន្នក៏កំពុង តាមមើលកីឡាករ២រូបទៀត ជំនួសផងដែរដូចជា Geronimo Rulli និង Yassine Bounou។

ទោះបីជាយ៉ាងណាក្តីកីឡាករ អ្នកចាំទីអេស្បាញ Kepa កំពុងស្ថិតនៅក្នុងបញ្ជីអទិភាព ជាងគេដោយសារតែគាត់ធ្លាប់ធ្វើការងារ ជាមួយនឹងគ្រូបង្វឹក Bayern លោក Thomas Tuchel តាំងតែពីពេលនៅលេង ជាមួយនឹងក្លឹបតោខៀវ Chelsea ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top