កីឡា

Tuchel សរសេររៀបរាប់ពីអារម្មណ៍ដែលត្រូវបាន Chelsea បណ្តេញចេញពីក្លឹប

នៅសប្តាហ៍នេះគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Thomas Tuchel បានធ្វើការសរសេររៀបរាប់ពីអារម្មណ៍របស់ខ្លួនជាលើកដំបូងក្រោយពេលដែលត្រូវបានក្លឹបតោខៀវ Chelsea បណ្តេញចេញពីតំណែង ដោយក្នុងនោះលោកបាន បញ្ជាក់ថាក្លឹបគឺជាទីកន្លែងដ៏ពិសេសបំផុតក្នុងបេះដូង លោកជានិច្ចឬ Special Place in his heart។

លោកបានសរសេររៀបរាប់បែបនេះថា៖ នេះគឺជាលិខិតដែលស្ថិតនៅ ក្នុងពេលវេលាដ៏លំបាកបំផុតមួយហើយខ្ញុំ មិនធ្លាប់បានជួបវានោះទេដែលកន្លង មកខ្ញុំតែងតែរំពឹងទុកថានឹងវានឹងមានរយៈ ពេលជាច្រើនឆ្នាំបន្ថែម
ទៀតជាមួយគ្នា។ខ្ញុំមានអារម្មណ៍ខូចចិត្ត យ៉ាងខ្លាំងពីព្រោះថាពេលវេលានៅ Chelsea វាហាក់ដូចជានៅផ្ទះរបស់ខ្ញុំដែរ។អរគុណសម្រាប់គ្រប់គ្នាទាំងកីឡាករ និងបុគ្គលិកដែលបានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅបំផុតពេល
មានវត្តមាននៅទីនេះ។

គួរឲ្យដឹងដែរថាក្រោយការបណ្តេញលោក Tuchel ភ្លាមប្រធានក្លឹបបានប្រកាសតែងតែគ្រូបង្វឹកថ្មីភ្លាម គឺជាអតីតគ្រូបង្វឹករបស់ក្លឹប Brigthon លោក Graham Potter សញ្ជាតិអង់គ្លេសជាមួយនឹងតម្លៃខ្លួន របស់គាត់ប្រមាណជា២២លានផោន និងជាកុងត្រាដែលមានរយៈពេលដល់តៅ៥ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top