កីឡា

Memphis និង Pulisic ត្រូវបានផ្តល់ឲ្យបិសាចក្រហម Man UTD កាលពីរដូវក្តៅ

យោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កាលពីរដូវក្តៅកន្លងមកធ្លាប់ទទួល បានសំណើរដែលបានផ្តល់ឲ្យដោយក្លឹបចំនួន២ ដែលមានទាំងកីឡាករ Memphis Depay ផងនិងកីឡាករ Christian Pulisic ។

ទោះបីជាយ៉ាងណាក្តីក្លឹប Man UTD បានបដិសេធសំណើរទាំងនេះពីក្លឹប Barcelona និង Chelsea ដោយក្នុងនោះបានសម្រេចផ្តោតសំខាន់តែទៅលើកីឡាករ Antony ពីក្លឹប Ajax រហូតដល់ទទួលបានជោគជ័យ។

គួរឲ្យដឹងដែរថាទោះបីជាមានព័ត៌មានអំពីការចាកចេញរបស់ CR7 និង Rashford ក្តីប៉ុន្តែបិទទ្វារដូវក្តៅនេះកីឡាករទាំងពីរនៅតែបន្តរស់នៅជាមួយនឹងក្លឹបហើយក៏បន្ថែមកីឡាករដ៏សំខាន់ម្នាក់ ទៀតមករួមក្លឹបគឺកីឡាករ Antony ដែលមានតម្លៃដល់ទៅជាង១០០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top