កីឡា

Christian Pulisic បង្ហាញអារម្មណ៍ រីករាយពេលចូល រួមជម្រើសជាតិវិញ

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Christian Pulisic បានបង្ហាញ នូវអារម្មណ៍រីករាយយ៉ាងខ្លាំង ពេលដែលអាចវិលត្រឡប់មកចូលរួមជាមួយ នឹងក្រុមជម្រើសជាតិឡើងវិញ ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប AC Milan រូបនេះ នឹងត្រូវចូលរួមក្នុងការប្រកួត ឲ្យក្រុមជម្រើសជាតិអាមេរិក ប្រកួតមិត្តភាពប៉ះ នឹងក្រុមហ្គាណានិងក្រុមជម្រើសជាតិ អាល្លឺម៉ង់ផងដែរ។

កីឡាករខ្សែប្រយុទ្ធរូបនេះបានថ្លែង នូវអារម្មណ៍រំភើបពេលបានវិល ត្រឡប់ជួបជុំមិត្តក្រុមជម្រើសជាតិវិញ ដោយមានការបង្ហោះលើបណ្តាញសង្គមផង។

កីឡាករវ័យ២៥ឆ្នាំរូបនេះ បានបង្ហាញទំរង់យ៉ាងល្អ នៅរដូវកាលនេះជាមួយនឹងក្លឹបយក្សអ៊ីតាលី ក្រោយពេលបានផ្ទេរមកពីក្លឹបតោខៀវ Chelsea និងបានស៊ុតបញ្ចូលទីបាន៤គ្រាប់ មកហើយនិងការជួយមិត្តរួមក្រុម រកបាន១គ្រាប់ផ្សេងទៀត ក្នុងការបង្ហាញខ្លួន១០ប្រកួតចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top