កីឡា

Man City ចាយលុយ​ ៧០លានផោន សុំទិញយក Paqueta

ប្រភព ៖ AFP

ក្លឹបមេឃខៀវ Man City ទីបំផុតបានសម្រេចចិត្ត ក្នុងការចាយលុយទិញ បានកីឡាករប្រេស៊ីល Lucas Paqueta ពីក្លឹប West Ham ហើយបន្ទាប់ពីបានចរចា អស់រយៈពេលជាច្រើន សប្តាហ៍ចុងក្រោយនេះ ។

The Goal ជឿជាក់ថា កីឡាកររូបនេះមានតម្លៃខ្លួន ដល់ទៅ៧០លានផោន ហើយជឿជាក់ថា គាត់នឹងត្រូវមកដល់ទឹកដី Etihad ដើម្បីជំនួសតំណែង របស់កីឡាករ Riyad Mahrez ដែលទើបតែបានសម្រេចចិត្ត ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ។

កីឡាករខ្សែបម្រើរូបនេះ ទោះបីជាយ៉ាងណាក្តីនឹងត្រូវ West Ham ព្យាយាមរារាំង ដោយសារតែក្លឹប ទើបតែបានចាប់ផ្តើមធ្វើការងារជាមួយគ្នា ទើបតែបានមួយរដូវកាលហើយ កីឡាករវ័យ២៥ឆ្នាំរូបនេះ គឺជាកម្លាំងដ៏សំខាន់ សម្រាប់ជួយក្លឹបក្នុងការប្រកួត ពានរង្វាន់ Europa League នៅរដូវកាលក្រោយផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top