Luis Suarez បានក្លាយជាកីឡាករទី៥ ដែលកំពុងលេង ហើយរកបាន៥០០គ្រាប់ក្នុងអាជីព បន្ទាប់ពីជួយ Atletico Madrid ឈ្នះ Alaves ១-០ កាលពីយប់មិញ។
វាគឺជាគ្រាប់ទី១៩ របស់កីឡាករសញ្ជាតិ អ៊ុយរុយហ្គាយឲ្យ Atletico ខណៈរូបគេរកបាន១៩៨គ្រាប់ ជាមួយ Barcelona, ៨២គ្រាប់នៅ Liverpool, ១១១គ្រាប់នៅ Ajax និង៦៣គ្រាប់ជាមួយជម្រើសជាតិ ។ Suarez ចាប់ផ្ដើមអាជីពដំបូងជាមួយក្លឹប Club Nacional ដែលជាកន្លែងគេរកបាន១២គ្រាប់ មុនពេលផ្លាស់ទៅក្លឹប Groningen រកបាន១៥គ្រាប់បន្ថែម។
គិតមកទល់ពេលនេះមានតែកីឡាករ៥នាក់ប៉ុណ្ណោះ ដែលកំពុងប្រកបអាជីព ហើយរកបាន៥០០គ្រាប់ឬលើសនេះ។ ក្នុងនោះមាន៖
១. Cristiano Ronaldo ៧៧០គ្រាប់
២. Lionel Messi ៧៣៤គ្រាប់
៣. Zlatan Ibrahimovic ៥៦៤គ្រាប់
៤. Robert Lewandowski ៥១៦គ្រាប់
៥. Luis Suarez ៥០០គ្រាប់ ៕
sabya