កីឡា

Suarez សង្ឃឹមចូលនិវត្តជាមួយនឹង Messi

AFP

The Goal​ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Luis Suarez ក្រោយបានប្រកាសថានឹងចាកចេញពីក្លឹបប្រេស៊ីល Gremio ហើយនោះគាត់ក៏បានបដិសេធហើយដែរថាមិនបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Inter Miami នោះទេ។

ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានសរសេរទៀតថាកីឡាករអ៊ុយរ៉ាហ្គាយរូបនេះក៏នឹងមិនទាន់ចូលនិវត្តភ្លាមៗដោយអះអាងថានឹងរៀបចំផែនការព្យួរស្បែកជើងនេះជាមួយនឹងកីឡាករមិត្តភ័ក្តជិតស្និទ្ធរបស់គាត់គឺ Lionel Messi។

ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍អ៊ុយរ៉ាហ្គាយ Punto Penal កីឡាករ Suarez បាននិយាយថា៖ជាមួយនឹង Messi យើងមានក្តីសុបិន្តមួយគឺចូលនិវត្តជាមួយគ្នាហើយវាគឺជាអ្វីដែលយើងតែងតែមានផែនការជាមួយគ្នាជាយូរមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top