កីឡា

Dembele ព្រមព្រៀងលក្ខណ្ឌផ្ទាល់ខ្លួន កុងត្រា៥ឆ្នាំជាមួយនឹង PSG

AFP

Ousmane Dembele កីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelonaកាលពីថ្ងៃម្សិលមិញនេះត្រូវបាន The Goal ជឿជាក់ថាបានឈានទៅដល់ការយល់ព្រមលើកិច្ចព្រមព្រៀងដែលមានរយៈពេល៥ឆ្នាំហើយជាមួយនឹងក្លឹបបារាំង PSG។

ប្រភពដដែលបានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយនឹងកីឡាករនេះនឹងត្រូវរងចាំរហូតដល់មានការយល់ព្រមពីសំណាក់ក្លឹប Barcelona ជាមុនសិនខណៈដែលតម្លៃខ្លួនរបស់កីឡាករមានត្រឹមតែ៥០លានផោនប៉ុណ្ណោះ។

ក្លឹប PSG បានកំណត់ឃើញគោលដៅកីឡាករ Dembele នេះមួយរយៈធំមកហើយប៉ុន្តែដោយសារតែតម្លៃខ្លួនរបស់កីឡាករមុនខែសីហាគឺំមានទៅដល់១០០លានផោនហេតុដូច្នេះទើប PSG រងចាំរហូតមកដល់ពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top