កីឡា

សហព័ន្ធកីឡាជាតិ​ ជាច្រើន ផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសារសព លោកវេជ្ជបណ្ឌិត ស្តើង ជា

ភ្នំពេញ ៖ សហព័ន្ធកីឡាជាតិ ជាច្រើនបានផ្ញើលិខិត រំលែកទុក្ខក្រុមគ្រួសារសព លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការ វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បន្ទាប់ពីរូបលោកបានទទួលមរណភាព នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ ក្នុងជន្មាយុ ៧៥ ឆ្នាំ ដោយសារមេរោគ COVID-19 ។

ចំពោះសហព័ន្ធកីឡាជាតិទំាងនោះ រួមមានសហព័ន្ធខ្មែរហែលទឹក សហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធកីឡារាំកម្ពុជា សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា សហព័ន្ធកីឡាវាយសីកម្ពុជា សហព័ន្ធកីឡាឡើងភ្នំកម្ពុជា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ខេមរសហព័ន្ធតេក្វាន់ដូWT សហព័ន្ធកីឡាតេក្វាន់កម្ពុជាITF និងសហព័ន្ធជាច្រើនទៀត បានបញ្ចេញសាររួមរំលែកទុក្ខ ដ៏ក្រៀមក្រំបបំផុត ចំពោះលោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណកម្មការ វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា ដែលបានទទួលមរណភាព នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ដោយរោគាពាធ និងដោយសារជំងឺ COVID-19 ។

តាងនាមជួសមុខឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ នៃសហព័ន្ធកីឡាជាតិខាងលើ សូមសម្តែងនូវការ សោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់នូវធនធានមនុស្ស ដ៏មានសារសំខាន់ និងមានគុណូបការ: និងសូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសដួងវិញ្ញាណក្ខន្ធលោកវេជ្ជ. បានទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសដ៏សែនក្តុកក្តួលក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខ ដោយសេចក្តីសោកសង្រេង ព្រមទាំងសោក ស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារ នៃសព ដែលបានបាត់បង់ ស្វាមី លោកឪពុក ជីតា ជាទីគោរព ស្រឡាញ់ និងជាវេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ចូលរួមក្នុងបុព្វហេតុបម្រើវិស័យ សុខាភិបាល និងបានចូលរួមចំណែកយ៉ាងធំធេង លើការងារវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា នាពេលកន្លងមកដោយ ទឹកចិត្តបរិសុទ្ធ ៕ដោយ៖លី ភីលីព

Most Popular

To Top