កីឡា

អ្នកស្ម័គ្រចិត្តអូឡាំពិក​ បរទេស ភាគច្រើននឹង មិនត្រូវអនុញ្ញាតិចូលរួម ដោយសារ តែមេរោគCOVID-19

តូក្យូ ៖ គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្ដៅ នៅរដូវក្តៅនេះបាននិយាយថា ខ្លួននឹងមិនទទួលយក អ្នកស្ម័គ្រចិ ត្តពីក្រៅប្រទេសឡើយ នេះជាគោលការណ៍ ដើម្បីការពារបង្ការ ការរីករាលដាល នៃវីរុសឆ្លង COVID-19 អំឡុងពេលប្រកួត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Toshiro Muto នាយកប្រតិបត្តិ នៃគណៈកម្មាធិការរៀបចំការ ប្រកួតបាននិយាយថា ខ្លួននឹងពិចារណា អនុញ្ញាត ឲ្យអ្នកស្ម័គ្រចិត្ត ដែលមានមូលដ្ឋាននៅបរទេស ជាមួយនឹងជំនាញចាំបាច់ សម្រាប់ដំណើរការប្រកួត ដោយរលូនក្រោម ច្បាប់ចូលពិសេស ។ មន្រ្តីដឹងអំពីផែនការ បាននិយាយថា ការលើកលែងនេះ អាចត្រូវបានធ្វើឡើង សម្រាប់អ្នកស្ម័គ្រចិត្ត ប្រហែល ៥០០នាក់ ដែលតួនាទីរបស់ពួកគេមិនអាច អនុវត្តបានដោយមនុស្សរស់នៅ ក្នុងប្រទេសជប៉ុន ដូចជាអ្នកមានសមត្ថភាព និយាយភាសា ជនជាតិភាគតិច ។

លោក Muto បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានថា វាពិតជាឈឺចាប់ខ្លាំងណាស់ ប៉ុន្តែយើងត្រូវសម្រេចចិត្ត លើការផ្លាស់ប្តូរមួយ ។ ការពន្យាពេលបន្ថែមទៀត ដើម្បីធ្វើការសម្រេចចិត្ត នឹងបង្កឲ្យមានការភ័ន្តច្រឡំ។ ជនជាតិបរទេសប្រមាណ ២,៣០០ នាក់ រស់នៅក្រៅប្រទេសត្រូវបាន ចុះឈ្មោះជាអ្នកស្ម័គ្រចិត្ត ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីអង្គភាពរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករួមទាំងគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិក អន្តរជាតិ បានឯកភាពជាផ្លូវការថា ព្រឹត្តិការណ៍កីឡា ពិភពលោក នឹងត្រូវធ្វើឡើងដោយគ្មាន អ្នកទស្សនានៅបរទេស ដោយសារតែការព្រួយ បារម្ភរបស់សាធារណជន ជុំវិញការឆ្លងរាលដាល នៃវីរុសនេះ៕ដោយ៖លី ភីលីព

Most Popular

To Top