កីឡា

Ramsey ចាប់អារម្មណ៍ ឧិកាសផ្ទេរ មកអង់គ្លេសវិញ តែមិនមែន Arsenal ឡើយ

អតីតកីឡាករខ្សែ បម្រើ របស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey ត្រូវបាន the Goal កំពុងចាប់អារម្មណ៍ទៅ នឹងសំណើរមួយរបស់ហង្ស ក្រហម Liverpool ដើម្បីអាចវិល មកលីគកំពូលអង់គ្លេសវិញ នៅរដូវក្តៅខាងមុខនេះ។

កីឡាករខ្សែបម្រើរបស់ Juventus រូបនេះកំពុងចាប់ផ្តើមធ្វើការ ពិចារណាក្នុងការផ្ទេរ មកចូលរួមជាមួយនឹង Anfield ទោះបីជាគាត់ធ្លាប់ មានឈ្មោះជាកីឡាករ ដ៏ស្មោះស្ម័គ្រ របស់Arsenal អស់រយៈពេលជាងមួយទសវត្ស ទៅហើយមុនពេលផ្ទេរទៅអ៊ីតាលី។

Liverpool ត្រូវបានគេដឹងថា នឹងអាចបាត់បង់ Wijnaldum ទៅឲ្យក្លឹប Barcelona ដូចនេះក្លឹបចាំបាច់កីឡាករ ដ៏មានបទ ពិសោធម្នាក់ដើម្បីបំពេញ តំណែងកណ្តាលនេះ ហើយវាសាកសមបំផុតសម្រាប់ Ramsey។

រដូវកាលនេះជាមួយនឹង Juventus កីឡាករ Ramsey អាចធ្វើបានយ៉ាងល្អ ដោយអាចស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុម រកបាន៥គ្រាប់ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top